រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុប ប៉ាស្សារី នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងដាក់ឱសានវាទដល់ទីតាំងសំណង់ដែលសង់ខុសច្បាប់លើបឹងធម្មជាតិ

ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក សុប ប៉ាស្សារី នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងដាក់ឱសានវាទដល់ទីតាំងសំណង់ដែលសង់ខុសច្បាប់លើបឹងធម្មជាតិមួយកន្លែងស្ថិតនៅ ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ឲ្យរុះរើចេញក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីពេលនេះតទៅ។
បញ្ជាក់ : សំណង់នេះជាសំណង់រឹមាំ សសរបេតុង និងចងធ្នឹមដែករួចរាល់ ដែលមានទំហំ8ម×12ម។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង