រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរងក្រុង តំណាងឲ្យរដ្ឋបាលក្រុងខេមរភូមិន្ទ បានទទួលអំណោយភេសជ្ជៈ ខារ៉ាបាវ និងគោជល់ ចំនួន ១០កេស

ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ទួន ភារម្យ អភិបាលរងក្រុង តំណាងឲ្យរដ្ឋបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោកនាយករងរដ្ឋបាលក្រុង និងមន្ត្រីរដ្ឋបាលក្រុង បានទទួលអំណោយភេសជ្ជៈ ខារ៉ាបាវ និងគោជល់ ចំនួន ១០កេស ដែលជាអំណោយរបស់លោកស្រី ហេង ហ៊ាង ម្ចាស់ហាងកាហ្វេដើមស្វាយផ្តល់តាមរយៈលោក គង់ អ៊ី និងលោក យិន យឿន ភ្នាក់ងារសារព័ត៌មាន ខេត្តកោះកុង ។

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណ នឹងសូមគោរពជូនពរលោកស្រី ហេង ហ៊ាង និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អ រកទទួលទានមានបាន ជោគជ័យ គ្រប់ភារកិច្ច និងជាពិសេសសម្រេចអ្វីៗដូចបំណងប្រថ្នា!

     

អត្ថបទទាក់ទង