រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ ម៉ក់ សារុន ឣគ្គមេបញ្ជាការរងនៃកងយុទ្ឋពលខេមរភូមិន្ទ របស់ក្រសួងការពាជាតិ ចុះពិនិត្យទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ

រសៀលថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក-លោកស្រីអភិបាលរងស្រុក បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ ម៉ក់ សារុន ឣគ្គមេបញ្ជាការរងនៃកងយុទ្ឋពលខេមរភូមិន្ទ និងជាឣនុប្រធាន ឣនុគណ:កម្មការចំពោះកិច្ច ការចាក់វាក់សាំងកូវិដ-១៩ របស់ក្រសួងការពាជាតិ និងមានការចូលរួមពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ចុះពិនិត្យទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មកប្រជាពលរដ្ឋទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង ចាប់ពីថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០២១ នៅបរិវេណវត្តនិគ្រោធារាម (ហៅវត្តចាំយាម)ស្ថិតនៅភូមិចាំយាម និងវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង