រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរសង្កាត់ដងទង់បន្តចុះតាមខ្នងផ្ទះ ស្រាវជ្រាវគ្រួសារពាក់ព័ន្ធកម្មករវិជ្ជមានកូវីដ-១៩

ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិទាំងពីរ នៃសង្កាត់ដងទង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានបន្តចុះតាមខ្នងផ្ទះ ស្រាវជ្រាវគ្រួសារពាក់ព័ន្ធកម្មករវិជ្ជមានកូវីដ-១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ បានតម្រូវធ្វើចត្តាឡីស័ក ភូមិ១ បានចំនួន៦គ្រួសារ និង ភូមិ៤ បានចំនួន០៦គ្រួសារ សរុបមនុស្សចំនួន ២៨នាក់ ស្រី ១៤នាក់ ។
#សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង