រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ :បានទទួលអំណោយ ដែលជាការឧបត្ថម្ភរបស់លោកស្រី សូ ណារី ម្ចាស់ហាង អេចអិល លក់គ្រឿងសំណង់គ្រប់ប្រភេទ និងក្រុមគ្រួសារ

ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

រដ្ឋបាលក្រុងខេមរភូមិន្ទ បានទទួលអំណោយ កំប៉ុងស្នប់បាញ់អាកុលចំនួន ១០ កំប៉ុង និងម៉ាស៊ីនសម្លាប់មេរោគ ចំនួន០១ គ្រឿង ដែលជាអំណោយរបស់លោកស្រី សូ ណារី ម្ចាស់ហាង អេចអិល លក់គ្រឿងសំណង់គ្រប់ប្រភេទ និងក្រុមគ្រួសារ សម្រាប់ប្រើប្រាស់ក្នុងរដ្ឋបាលក្រុង ដើម្បីទប់ស្កាត់ ការពារ ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នឹងសូមគោរពជូនពរលោកស្រី សូ ណារី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អរកទទួលទាន មានបាន ជោគជ័យគ្រប់ភារកិច្ច និងជាពិសេសសម្រេចអ្វីៗដូចបំណងប្រាថ្នា!

#សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង