រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពអមដំណេីរ​ ឯកឧត្តម​ យន្ត​ មីន​ តំណាង​ ឯកឧត្តម​ នាយឧត្តមនីយ៍​ ប៊ុន​ លេីត ប្រធាន​ក្រុមការងារចាក់វ៉ាក់សាំង​ខេត្តកោះកុងចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនៅសាលារៀនវិទ្យាល័យកោះស្ដេច

ថ្ងៃ​ព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១
លោក ចេង មុនីរិទ្ធ អភិបាល​ នៃគណៈអភិបាលស្រុក​ បានដឹកនាំក្រុមការងារ​ និងសហការី​ លោកនាយកវិទ្យាកោះស្តេច​ លោកគ្រូ​ អ្នកគ្រូ ក្រុ​មយុវជនស្ម័គ្រ​ អញ្ជេីញចូលរួមអមដំណេីរ​ ឯកឧត្តម​ យន្ត​ មីន​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមនីយ៍​ ប៊ុន​ លេីត ប្រធាន​ក្រុមការងារចាក់វ៉ាក់សាំង​ខេត្តកោះកុង​ អញ្ជេីញចុះពិនិត្យ​ ទីតាំង​យុទ្ធនាការចាក់វ៉ាក់សាំង​ នៅវិទ្យាល័យកោះស្តេច​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តោះកុង​។
តាមរយៈការចុះពិនិត្យ ឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពលរដ្ឋបានចូលរួមតាមការគ្រោងទុក ចំណែកដំណើរការចាក់វ៉ាក់សាំងក៏មានភាពរលូនបានល្អ នឹងឃើញប្រជាពលរដ្ឋមានការប្រកាន់ភ្ជាប់នៅវិធានការណ៍សុខាភិបាល ដោយពាក់ម៉ាស់ នឹងរក្សាគន្លាតបុគ្គល បានចំនួន១៧៥៨ នាក់៕
ប្រភព៖​ រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង