រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកោះកុង

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានលើកឡើងថា កន្លងមកក្រុមការងារ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមសហការ និងជម្រុញប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរផងដែរ ជាមួយគ្នានេះផងដែរនាប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារទាំងអស់ត្រូវបន្តលើកទឹកចិត្ត និងផ្តល់ព័ត៌មានជាក់លាក់អំពីពេលវេលា និងទីកន្លែង ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសជៀសវាងការខកខាន។ មួយវិញទៀតកម្មករ កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក៏ត្រូវរៀបចំឱ្យបានសមស្របតាមផែនការ ដែលបានគ្រោងទុក ចំពោះអ្នកដែលបានកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាលឱ្យបានសមស្របតាមគោលការណ៍ណែនាំនានា របស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាឱ្យពួកគាត់បានឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ៕

អត្ថបទទាក់ទង