រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីអធិការកិច្ចការងារ បានចូលរួមសង្កេតការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកអាណត្តិទី៣ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចាត់តាំងមន្រ្តីអធិការកិច្ចការងារ ២រូប ដឹកនាំដោយលោក ឃុត សំអាត អនុប្រធានមន្ទីរ សមាសភាពចូលរួមមាន លោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ បានចូលរួមសង្កេតការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកអាណត្តិទី៣ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ ឆ្លៀតក្នុងឱកាសនោះផងដែរមន្ត្រីអធិការកិច្ចការងារបានផ្សព្វផ្សាយដល់បុគ្គលិកសរុបចំនួន ២០រូប (ស្រី ០៦រូប) អំពីច្បាប់ស្ដីពីការងារ ភារកិច្ចប្រតិភូបុគ្គលិក និងវិធានការរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់នៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងបានផ្សព្វផ្សាយពីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់។

ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១

អត្ថបទទាក់ទង