រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចបាក់អង្រុត ព្រះអង្គកែវ ក្អោង ខ្សាច់ចោត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១  

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយកងរាជអាវុធហត្ថស្រុកស្រែអំបិលការចំនួន ០១រូប និងសហគមន៍នេសាទបាក់អង្រុតចំនួន ០៣នាក់ ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចបាក់អង្រុត ព្រះអង្គកែវ ក្អោង ខ្សាច់ចោត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះទល្មើសជលផល បានលទ្ធផលដូចជា៖

១. របាំងសាច់អួន ប្រវែង ០៦ម៉ែត្រ លូសាច់អួនចំនួន ០១មាត់ប្រវែង ០៥ម៉ែត្រ និងបង្គោល ១០ដើម។

២.  របាំស្បៃមុង ប្រវែង ០៦ម៉ែត្រ លូស្បៃមុងចំនួន ០១មាត់ ប្រវែង ០៥ម៉ែត្រ និងបង្គោល ចំនួន ១០ដើម។

៣. ជួបប្រទះជនល្មើសកំពុងលួច ជីកគាស់ដើមអំពូ ចំនួន ០២ដើម តែជនល្មើសត្រូវរត់គេចចូលព្រៃអស់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង