រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក ព្រះតេជគុណបិយធម្មោ ធី អាំភុន គ្រូសូត្រស្ដាំវត្តសមុទ្ធារាម បាននាំយកគ្រឿងឧបភោគបរិភោគមាន និងសម្ភារផេ្សងៗមួយចំនួនទៀតមកប្រគល់ជូនក្រុមការងារប្រចាំការព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង

ព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ព្រះតេជគុណបិយធម្មោ ធី អាំភុន គ្រូសូត្រស្ដាំវត្តសមុទ្ធារាម បាននាំយកគ្រឿងឧបភោគបរិភោគមាន ទឹកសុទ្ធ ១០ឡូ មី៥កេសធំ ម៉ាស់២៥ប្រអប់ និងសម្ភារផេ្សងៗមួយចំនួនទៀតមកប្រគល់ជូនលោកគ្រូពេទ្យ និងក្រុមការងារប្រចាំការព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនោះ ។

អត្ថបទទាក់ទង