រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក

០២/កក្កដា/២០២១ វេលាម៉ោង ២:៣០នាទីរសៀល

==========================

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក មានរបៀបវារៈដូចខាងក្រោម៖

១/ ពិភាក្សាលើការាចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ ១៩ លើដូសទី២របស់ប្រជាពលរដ្ឋទូទាំងស្រុកបូទុមសាគរ

២/ ចាត់ចែងក្រុមការងារចុះស្រង់ទិន្នន័យប្រជាពលដែលពុំទាន់បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩

៣/ ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៩៥/២១ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរ សិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែល ធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក លោកនាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ពន័ និងលោកមេឃុំទាំង៤។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៨ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

July 2, 2021

អត្ថបទទាក់ទង