រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋាន ឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្តកោះកុង

លោក ឃឹម ចន័្ទឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្រ្តីជំនាញពាក់ពន្ធ័មួយចំនួន បានចុះពិនិត្យមើលទីតាំងឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្ត :

⁃ ទី១ : ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រ។

⁃ ទី២ : ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមាន ទំហំ៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។

ការឈូសឆាយដីរបស់រដ្ឋសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាចុងលោកប្រធានក្រុមការងារបានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមការងារមន្ទីរសហការជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធពន្លឿនក្នុងការឈូសឆាយ ការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់៕

អត្ថបទទាក់ទង