រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលននៃគណ:អភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំ ស្តីពីការផ្តល់ទីតាំងដីមួយកន្លែងទំហំ៥ហិកតា សម្រាប់ទុកបញ្ចុះសពសានិកឥស្លាម ដែលស្លាប់ដោសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកកោះកុង

លោក សុខ សុទ្ធី ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន័្ទឌី ប្រធានក្រុមការងាររៀបចំចាឈាបនដ្ឋានចាត់ចែងបូជាសពស្លាប់ដោយជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផ្សេងៗ បានអញ្ជើញចូលរួមប្រជុំ ស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩ ចំនួន៥ហិតា ចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាលទ្ធផលនៃអង្គប្រជុំ :
១-ឯកភាពតាមសំណើរបស់គណ:អុីមុំាខេត្តកោះកុងស្នើសុំដី៥ហិកតាសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
២-ក្រុមការងារ និងចុះពិនិត្យ ចុចនិយាមកាលើទីតាំងជាក់ស្តែង។
៣-ត្រូវបង្គោលព្រំដីឲ្យបានត្រឹមត្រូវ នឹងលើកបដាថា(ជាដីទីថ្មសាន សម្រាប់សាសនិកឥស្លាមទំហំ៥ហិកតា)។
ជាចុងក្រោយលោកប្រធានអង្គប្រជុំស្នើសូមឲ្យគណ:អុីមុំាខេត្តកោះកុង ក្រោយបានទទួលដីនេះហើយសូមជួយថែរក្សាឲ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត៕

អត្ថបទទាក់ទង