រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង សុខរ៉ន និងភរិយា ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភភេសជ្ជៈ ស្មើនឹង ២០០.០០០រៀល ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ លោក ស្រេង សុខរ៉ន និងភរិយា ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភភេសជ្ជៈ ស្មើនឹង ២០០.០០០រៀល ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាស្រែអំបិល ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស្រេង សុខរ៉ន និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា


អត្ថបទទាក់ទង