រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាំយកថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារ នៃសពដែលបានមរណភាពដោយសារជំងឺកូវីដ-១៩

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញនាំយកថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសពដែលបានមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៣គ្រួសារ នៅក្រុងខេមរភូមិន្ទ ០១គ្រួសារ និងស្រុកមណ្ឌលសីមា ចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ។

អត្ថបទទាក់ទង