រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំការងារចាំបាច់បន្ទាន់ផែនការទប់ស្កាត់នៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង និងការពិភាក្សាត្រៀមទីតាំងសំខាន់ៗ សម្រាប់ធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំការងារចាំបាច់បន្ទាន់ផែនការទប់ស្កាត់នៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង និងការពិភាក្សាត្រៀមទីតាំងសំខាន់ៗ សម្រាប់ធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាល ទោះបីទូទាំងខេត្ត ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានច្រើនយ៉ាងណា ក៏នៅតែមានការឆ្លង នៅតាមរោងចក្រ និងផ្សារផងដែរ។ ជំងឺកូវីដ-១៩ នេះ មានផលប៉ះពាល់ច្រើនណាស់ដល់បងប្អូនប្រជាពលរដ្ឋដូចជា ប៉ះពាល់ដល់សុខភាពធ្វើទុក្ខ ក្នុងរាងកាយ និងអាចឈានទៅបាត់បង់អាយុជីវិត ដែលជាក់ស្ដែង មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងទៀតធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ព្រោះនៅពេលដែលប្រជាពលរដ្ឋយើងមានឆ្លងជំងឺនេះ ត្រូវសម្រាកព្យាបាល រីឯអ្នកប៉ះពាល់ផ្សេងទៀត ត្រូវយកទៅធ្វើចត្តាឡីស័ក ហើយក្នុងរយៈពេលព្យាបាល នឹងធ្វើចត្តាឡីស័ក គឺពួកគាត់មិនអាចចេញទៅខាងក្រៅ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបានទេ ដែលប្រការនោះធ្វើឲ្យជីវភាពជួបនូវការខ្វះខាត។ ទន្ទឹមនឹងនោះដែរ អ្នកពាក់ព័ន្ធត្រូវសហការ ក្នុងការកាត់ផ្រាច់ការចំលង និងធ្វើយ៉ាងណាខិតខំការពារសុខភាពរៀងៗខ្លួន កុំអោយជំងឺនេះកើតមាននៅក្នុងសមាជិកគ្រួសារ និងនៅក្នុងសហគមន៍ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេសការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទទាក់ទង