រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កោះកុងមានអ្នកស្លាប់ម្នាកទៀតហើយជាសពទី១៣ ដែលស្លាប់ដោយកូវីដ-១៩

ថ្ងៃអង្គារ ១២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាអនុប្រធានអចិន្រ្តៃយ៍ ក្រុមការងារៀបចំសាងសង់ឈាបនដ្ឋានបូជាសពជំងឺកូវីដ-19 របស់រដ្ឋបាលខេត្តកោះកុង តំណាងលោក ឃឹម ច័ន្ទឌី ប្រធានក្រុមការងារ បានដឹកនាំសមាជិកក្រុមការងារចុះពិនិត្យនិងសម្របសម្រួលបូជា
សពឈ្មោះ ផុក វុន ភេទស្រី អាយុ៦០ឆ្នាំ ស្លាប់នៅគេហដ្ឋានដោយជំងឺកូវីដ-19 យកទៅបូជានៅឈាបនដ្ឋានវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

អត្ថបទទាក់ទង