រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំមន្រ្តីក្រោមឱវាទ​ និងក្រុមយុវជន ស.ស.យ.ក វិស័យសង្គមកិច្ចចំនួន ១០រូប ស្រី ០៣រូប ចុះជួយផ្ដល់អំណោយជូនដល់គ្រួសារកំពុងជួបការលំបាក ក្នុងអំឡុងពេលជាប់ធ្វើចត្តាឡីស័កចំនួន ៩១គ្រួសារ

កោះកុង៖ថ្ងៃពុធ ១៣ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទ និងក្រុមយុវជន ស.ស.យ.ក វិស័យសង្គមកិច្ចចំនួន ១០រូប ស្រី ០៣រូប ដោយមានការចួលរួមសហការពីលោក អៀវ កុសល់ មេឃុំប៉ាក់ខ្លង និងរដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីចុះជួយផ្ដល់អំណោយជូនដល់គ្រួសារកំពុងជួបការលំបាកក្នុងអំឡុងពេលជាប់ធ្វើចត្តាឡីស័កចំនួន ៩១គ្រួសារ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ។

អត្ថបទទាក់ទង