រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ បានបន្តចុះតាមខ្នងផ្ទះ ស្រាវជ្រាវគ្រួសារពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ

ថ្ងៃពុធ ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិទាំង៤ នៃសង្កាត់ដងទង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានបន្តចុះតាមខ្នងផ្ទះ ស្រាវជ្រាវគ្រួសារពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ បានចំនួន២៧គ្រួសារ ក្នុងនោះមាន:

:

  • មេភូមិ០១ ចំនួន ១៥ខ្នងផ្ទះ
  • មេភូមិ២ ចំនួន ២ខ្នងផ្ទះ
  • មេភូមិ៣ ចំនួន ៣ខ្នងផ្ទះ និង
  • មេភូមិ៤ ចំនួន ៧ខ្នងផ្ទះ ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង