រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២២-២០២៤ របស់រដ្ឋបាលខេត្តកោះកុង

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២២-២០២៤ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត សូមឱ្យទីចាត់ការ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២២-២០២៤ របស់រដ្ឋបាលខេត្តកោះកុង ដោយផ្អែកលើសរាចរណែនាំ និងលិខិតបទដ្ឋាននានា ជាមួយគ្នានេះផងដែរត្រូវផ្តោតលើកម្មវិធីសំខាន់ៗ រួមមាន ១-ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ២-ពង្រឹងវិស័យសង្គមកិច្ច ៣-លើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសាធារណៈ និង៤-ពង្រឹងរដ្ឋបាលទូទៅ។ ក្នុងកម្មវិធីនីមួយៗត្រូវយកគិតគូរយ៉ាងល្អិតល្អន់អំពី សកម្មភាព ចង្កោមសកម្មភាព និងអនុកម្មវិធី រហូតដល់កម្មវិធី ទើបឈានដល់កម្មវិធី ព្រមទាំងសម្រេចបានជាផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត។ ក្នុងពេលរៀបចំគម្រោងផែនការនេះ អស់លោក លោកស្រីទាំងអស់ត្រូវ ពង្រឹងកិច្ចសហការ និងទំនាក់ទំនង ពិគ្រោះយោបល់ ពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបានជាធាតុចូលសំខាន់ៗ ធ្វើយ៉ាងណាសម្រេចបានផែនការយុទ្ធសាស្ត្រដ៏ល្អប្រសើរ នូវអ្វីដែលយើងបានរំពឹងទុក៕

អត្ថបទទាក់ទង