រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំប៉ាក់ខ្លង បានចុះណែនាំដល់អាជីវករលក់ដូរក្នុងផ្សារ និងតាមផ្ទះលក់ដូរជុំវិញផ្សារ ឲ្យចូលរួមយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ -១៩ និងផ្សព្វផ្សាយការចាក់វ៉ាក់សាំងដូសទីពីរ

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង ដឹកនាំក្រុមការងារ មានក្រុមប្រឹក្សាឃុំ មេភូមិ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមានការចូលរួមសហការរបស់ក្រុមគ្រូពេទ្យឆ្លើយតបរហ័ស ចុះអប់រំណែនាំ និងផ្សព្វផ្សាយដល់អាជីវករលក់ដូរក្នុងផ្សារ និងតាមផ្ទះលក់ដូរជុំវិញផ្សារប៉ាក់ខ្លង ឲ្យចូលរួមយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ទីតាំងយកសំណាកនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ប៉ាក់ខ្លង និងបានផ្សព្វផ្សាយបន្ថែមដល់អាជីវករលក់ដូរក្នុងផ្សារ និងតាមផ្ទះ នៅផ្សារភូមិថ្មី ពីការចាក់វ៉ាក់សាំងដូសទីពីរ ចាប់ពីថ្ងៃទី០៩ - ១១ ខែកក្កដា ខាងមុខនេះ ដែលមានទីតាំងពីរកន្លែងគឺ វត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) និងវត្តនិគ្រោធារាម (វត្តចាំយាម) ។

អត្ថបទទាក់ទង