រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈប្រចាំការ នៃ គ.ប.ក.ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់គណៈប្រចាំការ នៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈប្រចាំការ នៃ គ.ប.ក.ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់គណៈប្រចាំការ នៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកអភិបាលរង និងជាប្រធានគណៈប្រចាំការ នៃ គ.ប.ក ខេត្ត បានជម្រាមជូន សមាជិក អំពីភារកិច្ចដូចតទៅ រួមមាន ដឹកនាំការអនុវត្តបទបញ្ជា និងការណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃរបស់ គ.ប.ក.ខេត្ត និងយន្តការនានាដែលចំណុះ ឱ្យ គ.ប.ក ខេត្ត ព្រមទាំងយន្តការពាក់ព័ន្ធផ្សេងទៀត លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ដឹកនាំ និងសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបង្កើនភាពម្ចាស់ការសំដៅធានាដល់និរន្តរភាពនៃកិច្ចដំណើរការ និងជំរុញការសង្គម-សេដ្ឋកិច្ច តាម "គន្លងប្រក្រតីភាពថ្មី ណែនាំ និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈកម្មការនានាចំណុះឱ្យ គ.ប.ក.ខេត្ត និងយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត រាយការណ៍ផ្ទាល់ និងជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល អំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ និងអនុវត្តការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់លោកជំទាវអភិបាលខេត្ត៕

អត្ថបទទាក់ទង