រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ៦០៥ សណ.បស របស់ក្រសួងបរិស្ថាន

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល លោក ទួន ភារម្យ អភិបាលរងក្រុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ៦០៥ សណ.បស របស់ក្រសួងបរិស្ថាន ស្តីពី សំណើអន្តរាគមន៍ និងចាត់វិធានការ អោយបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់ កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ដែលស្ថិតក្នុងតំបន់ ការពារធម្មជាតិ ក្នុងរបៀងអភិរក្សជីវៈចម្រុះ ។ និង ការចុះស្រង់ទិន្នន័យសំណង់ ដែលសាងសង់គ្មានច្បាប់អនុញ្ញាតិ សំណង់ខុសច្បាប់ នៅក្នុងភូមសាស្រ្តសង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង