រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទេយ្យទាន របស់លោកជំទាវ តៅ តឿន ទៀ បាញ់ និងលោកជំទាវ ឈួង ចាលឹក ប៊ុន លើត សម្រាប់ប្រគេនព្រះសង្ឃ១១វត្តក្នុងរដូវចាំព្រះវស្សា

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១
__________««»»__________

លោកជំទាវ តៅ តឿន ទៀបាញ់ និងលោកជំទាវ ឈួង ចាលឹក ប៊ុនលើត បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងសហការី នាំយកទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សរុបចំនួន១១វត្ត ដោយទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃក្នុងមួយវត្តរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន០១គូរ,អង្ករចំនួន ២បាវ (៥០គ.ក្រ),ត្រីខកំប៉ុងចំនួន០១កេស,ម៉ាស់ចំនួ ១០ប្រអប់តូន និងទឹកសុទ្ធចំនួន ១០យួរ។
ដោយឡែកថ្ងៃនេះបាននាំយកទេយ្យរបស់លោកជំទាវទៅប្រគេនព្រះសង្ឃបានចំនួន២វត្ត គឺ វត្តនិគ្រោធារាម ហៅវត្តចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

អត្ថបទទាក់ទង