រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ

ថ្ងៃសុក្រ ១៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១: រដ្ឋបាលសង្កាត់ដងទង់ ដឹកនាំដោយលោក លឹម ឌី ចៅសង្កាត់ អមដំណើរដោយក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិទូទាំងសង្កាត់ដងទង់ បាននាំយកអំណោយរបស់សប្បុរសជនដែលបាន ជួយឧបត្ថម្ភមកដល់រដ្ឋបាលសង្កាត់តាមរយះលោកចៅសង្កាត់ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រមិនអាចចេញ ទៅប្រកបមុខរបរផ្សេងៗ បានដោយសារជំងឺកូវីដ-១៩ កំពុង តែរីករាលដាលខ្លាំងក្នុងសហគមន៍ ។ សរុបទាំង៤ភូមិ ចែកបានចំនួន៨៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ នំ និងថវិកាមួយចំនួនទៀតផង។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង