រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារគណ:កម្មាធិការ ស.អ.ក ស្រុក បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារសពលោក ស៊ុយ អ៊ុយរ៉ាបុត្រ ភេទប្រុស អាយុ៥៧ឆ្នាំ ជានិវត្តន៍ជន នៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ក្រុមការងារគណ:កម្មាធិការ ស.អ.ក ស្រុក និងក្រុមការងារគណៈកម្មាធិការ ស.អ.ក ខេត្ត តំណាងឯកឧត្តមឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណ:គម្មាធិការ ស.អ.ក ខេត្តកោះកុង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារសពលោក ស៊ុយ អ៊ុយរ៉ាបុត្រ ភេទប្រុស អាយុ៥៧ឆ្នាំ ជានិវត្តន៍ជន បានទទួលមរណ:ភាព កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:៣០នាទីល្ងាច ស្លាប់ដោយសារជំងឺលើសឈាម នៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះដែរក្រុមការងារថ្នាក់ស្រុកបានប្រគល់ថវិការមានដូចខាងក្រោម :
១-ថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល)
២-ថវិការបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៥០០,០០០រៀល(ប្រាំសែនរៀល)
៣-អង្ករ ១០០គីឡូ
៤-ទឹកត្រី ២កេះ និងមី ១កេះតូច។

អត្ថបទទាក់ទង