រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល នាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល និងក្រុមការងារ បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់ផ្ដល់ជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យស្រែអំបិល និងមណ្ឌលបឋមសិក្សាស្រែអំបិល រួមមាន ប៉ៅអី១០០ ភួយ១០០ មុង១០០ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់២០០ និងក្រមា២០០។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លឋតឡើយ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង