រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលទី៣ សាលាបឋមសិក្សាស្រែអំបិល

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល
បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលទី៣ សាលាបឋមសិក្សាស្រែអំបិល ដោយបានផ្ដល់ជូនអំណោយរួមមាន៖

១.ជូនដល់ក្រុមគ្រូពេទ្យ មាន ថវិកា ១លានរៀល ម៉ាស់២៥ប្រអប់ អាល់កុល៣០លីត្រ ទឹកបរិសុទ្ធ១០កេស និងទឹកក្រូច១០កេស

២.សម្រាប់អ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ ក្នុងម្នាក់ទទួលបានអង្ក១០គីឡូ ម៉ាស១ប្រអប់ ត្រីខ២យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ១កេស និងមី១កេស។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង