រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សែន បញ្ញា នៅចំណុចកំពង់ឡាន ឃុំដងពែង ឧបត្ថម្ភម៉ាស៣៥ប្រអប់ ផ្លែក្រូចពោធិ៍សាត់ និងអាកុល ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សា

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោក សែន បញ្ញា នៅចំណុចកំពង់ឡាន ឃុំដងពែង ឧបត្ថម្ភម៉ាស៣៥ប្រអប់ ផ្លែក្រូចពោធិ៍សាត់២០គ.ក្រ និងអាកុល៣០លីត្រ ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាជីខលើ ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក សែន បញ្ញា និងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា


អត្ថបទទាក់ទង