រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចូលរួមសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសទី២ នៅឃុំព្រែកខ្សាច់

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ទួន ឪទី អភិបាលរងស្រុក និងលោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ និងមានការចូលរួមសហការពីក្រុមយុវជនស្ម័គ្រចិត្ត យុវជន ស.ស.យ.ក ស្រុក បានចូលរួមត្រួតពិនិត្យ សម្របសម្រួលជូនដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅឃុំព្រែកខ្សាច់ នៅទីតាំងសាលារៀនអនុវិទ្យាល័យព្រែកខ្សាច់ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid19 ពីរាជរដ្ឋាភិបាលកម្ពុជារួចរាល់។

=========================

ថ្ងៃអាទិត្យ ០២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១
July 11, 2021

អត្ថបទទាក់ទង