រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះអនុវត្តការងារ តាមខ្លឹមសារនៃសេចក្ដីសម្រេចលេខ ០៩៦/២១ ស.ស.រ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកស្រែអំបិល នៅវេលាម៉ោង ២១:០០ នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះអនុវត្តការងារ តាមខ្លឹមសារនៃសេចក្ដីសម្រេចលេខ ០៩៦/២១ ស.ស.រ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល។

អត្ថបទទាក់ទង