រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសទី២​ នៅទីតាំងមណ្ឌលវិទ្យាល័យកោះស្តេច ស្ថិតក្នុងភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក
លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានដឹកនាំសហការី​ លោកនាយកវិទ្យាកោះស្តេច​ លោកគ្រូ​ អ្នកគ្រូ​ កម្លាំងប្រដាប់​អាវុធ សមាជិក​ ស.ស.យ.ក​ និងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច​ បានអញ្ជេីញរួមអមដំណេីរ​ លោក​ ឃឹម​ ច័ន្ទ​ឌី អភិបាលរងខេត្ត​ និងជាប្រធានក្រុមការងារជួយគាំទ្រដល់រដ្ឋបាលស្រុក​ ដេីម្បីប្រយុទ្ធ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ចុះត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូស ទី២​ ជូនប្រជាពលរដ្ឋ​ នៅ​ទីតាំងមណ្ឌលវិទ្យាល័យកោះស្តេច ស្តិតនៅភូមិកោះស្តេច​ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង
……………………………………………………………………
ថ្ងៃ​ចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
July 12, 2021

អត្ថបទទាក់ទង