រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខាន់ សុភាន់ អនុប្រធានការិយាល័យអប់រំស្រុក ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារដល់រដ្ឋបាលស្រុកគិរីសាគរ

រដ្ឋបាលស្រុកគិរីសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខាន់ សុភាន់ អនុប្រធានការិយាល័យអប់រំស្រុក ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង២លើក ទូទាំងស្រុកគិរីសាគរ។ រដ្ឋបាលស្រុក សូមគោរពជូនពរ លោកអនុប្រធាន និងក្រុមគ្រួសារ ជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
………………………………………………………….
ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

អត្ថបទទាក់ទង