រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែងបានទទួលអំណោយពីក្រុមហ៊ុនដីឡូត៍ ពៅ រដ្ឋា រៀលអ៉ីស្ទេត

ថ្ងៃចន្ទ ៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទីព្រឹក រដ្ឋបាលសង្កាត់ស្ទឹងវែង បានទទួល អំណោយពី ក្រុមហ៊ុនដីឡូត៍ ពៅ រដ្ឋា រៀលអ៊ីស្ទេត ដែលផ្តល់តាមរយះលោក ឈឹម ចិន អភិបាលរងក្រុង សម្រាប់ទុកចាត់ចែងចែកជូនគ្រួសារធ្វើចត្តាឡីស័កនៅតាមផ្ទះ និងអ្នកជម្ងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលតាមមណ្ឌលព្យាបាល។
អំណោយរួមមាន÷ ទឹកសុទ្ធ(វីតាល់) ២០កេស ; មី ២០កេសតូច ; អាកុល ១កាន(៣០លីត្រ) ; ត្រីខ ២០យួរ។

សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង