រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានផ្តល់អំណោយដល់គ្រួសារទីទាល់ក្រ ០១ គ្រួសារ

ថ្ងៃចន្ទ ៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ០៣:៤៥ នាទីរសៀល លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានផ្តល់អំណោយដល់គ្រួសារទីទាល់ក្រ ០១គ្រួសារ ឈ្មោះ ម៉ាត់ ណាវី (ស្រ្តី មានកូនច្រើន មិនមានចំណូល ប្តីប្រកបមុខរបររុញរទេះ ជាប់នៅប្រទេសថៃ) រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
អំណោយរួមមាន÷អង្ករ ២០គ.ក ; មី ១កេស ; ទឹកសុទ្ធ ២យួរ
; នំ ១ថង់ ; ត្រីខ ១យួរ ; ទឹកត្រី ៣ដប ; ទឹកស៊ីអ៉ីវ ៣ដប ; ថវិកា ១០០.០០០រៀល។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន#

អត្ថបទទាក់ទង