រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសុខុមាលភាពកុមារ សហការជាមួយមន្រ្តីនៃមន្ទីរកិច្ចការនារី ដើម្បីចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពក្រីក្រជួបការលំបាក និងមានម្ដាយចាស់ជរា

កោះកុង៖ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩ៈ០០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសុខុមាលភាពកុមារ និងយុវនីតិសម្បទាចំនួន​ ០៣រូប ស្រី ០២រូប សហការជាមួយមន្រ្តីនៃមន្ទីរកិច្ចការនារីខេត្តចំនួន ០២រូប ស្រី ០១រូប ដើម្បីចុះសួរសុខទុក្ខគ្រួសារស្រ្តីឈ្មោះ នូ ចន្ដា អាយុ ៣៨ឆ្នាំ ដែលមានជីវភាពក្រីក្រជួបការលំបាក និងមានម្ដាយចាស់ជរា ដែលស្នាក់នៅមណ្ឌលជីវិតថ្មី ក្នុងបរិវេណវត្តទេពនិមិត្ត ក្នុងនោះមន្ទីរសង្គមកិច្ច បានឧបត្ថម្ភនូវអង្ករចំនួន ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួ​ន និងមន្ទីរកិច្ចការនារីបានឧបត្ថម្ភខោទឹកនោមចំនួន ០២ដុំ និងថវិកាមួយចំនួន។

អត្ថបទទាក់ទង