រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចុះពិនិត្យ នឹងសម្របសម្រួលដល់បុគ្គលិក នឹងកម្មករក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសទី២ ចំនួន២ទីតាំង នៅក្នុងក្រុមហ៊ុនយ៉ូញៀន(តារាសាគរ) និងតំបន់Long Bay (ឈូងសមុទ្រវែង) នៅទីតាំងតំបន់ក្រុមហ៊ុនយូញៀន

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ទួន ឪទី អភិបាលរងស្រុក និងលោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ និងមានការចូលរួមសហការពីក្រុមយុវជនស្ម័គ្រចិត្ត យុវជន ស.ស.យ.ក ស្រុកចុះពិនិត្យនឹងសម្របសម្រួលចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដល់បុគ្គលិក និងកម្មករ នៅក្នុងក្រុមហ៊ុនយ៉ូញៀន(តារាសាគរ) និងតំបន់Long Bay (ឈូងសមុទ្រវែង) នៅទីតាំងតំបន់ក្រុមហ៊ុនយូញៀន ស្ថិតនៅឃុំកោះស្ដេច ស្រុកគិរីសាគរ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid19 ពីរាជរដ្ឋាភិបាលកម្ពុជារួចរាល់ តែកុំភ្លេច៣កុំ ៣ការពារទាំងអស់គ្នា))។

អត្ថបទ ((យ៉ាង រិទ្ធីរ៉ា)=========================

ថ្ងៃអង្គារ ០៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
July 13, 2021

អត្ថបទទាក់ទង