រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជុន គា និងភរិយា និងលោក ប៉ុក ចន្ទ និងភរិយា ឧបត្ថម្ភម៉ាស អាកុល ទឹកបរិសុទ្ធទឹកផ្លែឈើ ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក ជុន គា និងភរិយា និងលោក ប៉ុក ចន្ទ និងភរិយា ចូលរួមឧបត្ថម្ភម៉ាស៥០០ម៉ាស អាកុល០៥លីត្រ ទឹកបរិសុទ្ធ២០យួរ និងទឹកផ្លែឈើ០៣កេស ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាបឹងព្រាវ ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ និងដូសទី១លើកទី២ ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ជុន គា និងភរិយា ព្រមទាំងក្រុមគ្រួសារ និងលោក ប៉ុក ចន្ទ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: សុភា

អត្ថបទទាក់ទង