រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី ហេង លាង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ

ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី ហេង លាង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបាននាំយកអំណោយជា ថវិកាចំនួន ៥០០ ដុល្លាអាមេរិក ជូនរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលដែលកំពុងទប់ទល់ និងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន។
រដ្ឋបាលក្រុងខេមរភូមិន្ទសូមគោរពជូនពរ លោកស្នងការរង និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខ សិរីសួស្តី វិបុលសុខ មានសុខភាពបរិបូរណ៍មាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច សម្រេចអ្វីៗដូចបំណងប្រថ្នា និងជាពិសេសជៀសផុតជំងឺចង្រៃផ្សេងៗ កុំបីឃ្លៀងឃា្លតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង