រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៣៥គ្រួសារ

ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មន្ត្រីភូមិ និងប្រជាការពារ នាំយកអំណោយដ៍ថ្លៃថ្លារបស់សប្បុរសជន ដែលគាត់បានផ្តល់ជូនមកតាមរយះលោកចៅសង្កាត់ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៣៥គ្រួសារ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ នៅក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា អង្ករ , ទឹកសុទ្ធ , ទឹកត្រី , ទឹកស៊ីអ៊ីវ , មី , ម៉ាស់ នំ និង ថវិកា ។

#សូមចូលរួមអនុវត្តន៍ បីការពារ បីកុំទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង