រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ធនាគារស្ថាបនា សាខាស្រុកស្រែអំបិល បានឧបត្ថម្ភអាកុល៣០លីត្រ ម៉ាស ស្រោមដៃ ទឹកបរិសុទ្ធវីតាល់ និងទឹកបរិសុទ្ធ

នៅថ្ងៃចន្ទ១២ ខែកក្កដា ឆ្នាំ២០២១ ធនាគារស្ថាបនា សាខាស្រុកស្រែអំបិល បានឧបត្ថម្ភអាកុល៣០លីត្រ ម៉ាស១កេសធំ ស្រោមដៃ១០ប្រអប់ ទឹកបរិសុទ្ធវីតាល់០៥កេស និងទឹកបរិសុទ្ធ២៥យួរ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារស្ថាបនា សាខាស្រុកស្រែអំបិល និងបុគ្គលិកទាំងអស់ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡញ រដ្ឋា


អត្ថបទទាក់ទង