រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គិត ឆាយគិន និងស្វាមី ព្រមទាំងក្រុមគ្រួសារ រស់នៅរាជធានីភ្នំពេញ និងលោកស្រី ឆេង គន្ធី និង ស្វាមី ព្រមទាំងក្រុមគ្រួសារ រស់នៅសហរដ្ឋអាមេរិក រដ្ឋតិចសាស់ នៃស្រុក Kaunfman ក្រុង Forney

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី គិត ឆាយគិន និងស្វាមី ព្រមទាំងក្រុមគ្រួសារ រស់នៅរាជធានីភ្នំពេញ និងលោកស្រី ឆេង គន្ធី និង ស្វាមី ព្រមទាំងក្រុមគ្រួសារ រស់នៅសហរដ្ឋអាមេរិក រដ្ឋតិចសាស់ នៃស្រុក Kaunfman ក្រុង Forney តាមរយៈមូលនិធិមហាជនស្រុកស្រែអំបិល បានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ សម្រាប់ទិញធុងខ្យល់អុកស៊ីសែន ចំនួន០២ឈុត ជូនសាលាស្រុកស្រែអំបិល ដើម្បីផ្គត់ផ្គង់ជូនមន្ទីរពេទ្យបង្អែកស្រែអំបិល សម្រាប់អ្នកជំងឺកូវីដ-19 ដែលមានអាការៈធ្ងន់ធ្ងរនៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី គិត ឆាយគិន និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងលោកស្រី ឆេង គន្ធី និង ស្វាមី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា


អត្ថបទទាក់ទង