រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលសហការជាមួយកម្លាំងអន្ដរគមន៍ នៃស្នងការនគរបាលខេត្តកោះកុង

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលសហការជាមួយកម្លាំងអន្ដរគមន៍ នៃស្នងការនគរបាលខេត្តកោះកុង អាជ្ញាធរឃុំ និងកម្លាំងប្រជាការពារ អនុវត្តសេចក្ដីសម្រេចលេខ ០៩៦/២១ ស.ស.រ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅគោលដៅវង្វង់មូលស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរឃុំ បានចុះល្បាតក្នុងមូលដ្ឋានឃុំ និងបានណែនាំប្រជាពលរដ្ឋ មិនឲ្យមានការជួបជុំគ្នា និងហាមគោចរដោយគ្មានការចាំបាច់ នៅចន្លោះម៉ោង ៩:០០ នាទីយប់ ដល់ម៉ោង ៤:០០ នាទីទៀបភ្លឺ តាមខ្លឹមសារនៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តខាងលើ។

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង