រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញអមដំណើរលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ខេត្តកោះកុង

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញអមដំណើរលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ខេត្តកោះកុង និងមានការនិមន្តចូលរួមពី ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង និងព្រះព្រហ្មបញ្ញោ សន សុីណាត ព្រះធម្មធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តគិរីវ័ន្ត ចុះពិនិត្យទីតាំងរៀបចំធ្វើឈាបនដ្ឋាន នៅវត្តគិរីវ័ន្ដ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ឡូ រដ្ឋា

___

អត្ថបទទាក់ទង