រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានសហការជាមណ្ឌលសុខភាពថ្មស និងអាជ្ញាធរឃុំ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺកូវីដ ១៩ ចំនួន ៦២នាក់ ដែលកំពុងសំរាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាល នៅវិទ្យាល័យថ្មស

១៩/កក្កដា/២០២១

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក បានសហការជាមណ្ឌលសុខភាពថ្មស និងអាជ្ញាធរឃុំ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺកូវីដ ១៩ ចំនួន ៦២នាក់ ដែលកំពុងសំរាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាល នៅវិទ្យាល័យថ្មស និងបាននាំយកទឹកដោះគោឆៅជូន ១ នាក់ ១យួរ និងទឹកដោះគោទារក១ កំប៉ុងធំ។

ឆ្លៀតក្នងនាឱកាសនោះ លោកអភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមការងារស្រុក បានពាំនាំប្រសាសន៍ របស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល និងសូមកុំអោយមានការព្រួយបារម្ភ ព្រោះថ្នាក់ដឹកនាំមិនទុកបងប្អូន ប្រជាពលរដ្ឋចោលនោះទេ និងសូមលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ ហាត់ប្រាណ អោយឆាប់ជាសះស្បើយ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
July 19, 2021

អត្ថបទទាក់ទង