រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ : ពិធីទទួលអំណោយពីសប្បុរសជន

ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក លឹម ឌី ចៅសង្កាត់ដងទង់បានទទួលអំណោយពី
លោក លឹម ថារី នាយកធនាគារជាតិខេត្តកោះកុង និងលោកស្រី ឃួន គឹមផារី អាជីវករលក់មាសផ្សារដងទង់
លោក សាញ់ មុនីរ័ត្ន ប្រធានមន្ទីរធនធានទឹកខេត្តកោះកុង និងលោកស្រី ញឹក វិសាលលីណា អាជីវករប្ដូរប្រាក់ខាងត្បូងផ្សារដងទង់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគរួមមាន÷
អង្ករ១០បាវ ២០០គីឡូក្រាម , មីម៉ាម៉ា ៤កេះធំ , ទឹកត្រី ១៣កេះ , ទឹកស៊ីអ៊ីវ៨កេះ , ត្រីខ ២កេះ
រដ្ឋបាលសង្កាត់ដងទង់សូមគោរពជូនពរ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខ សិរីសួស្តី វិបុលសុខ មានសុខភាពបរិបូរណ៍មាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច សម្រេចអ្វីៗដូចបំណងប្រថ្នា និងជាពិសេសជៀសផុតជំងឺចង្រៃផ្សេងៗ កុំបីឃ្លៀងឃា្លតឡើយ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង