រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែង : ពិធីសំណេះសំណាល និងចែកអំណោយ របស់រដ្ឋបាលសង្កាត់ស្ទឹងវែង ដល់ប្រជាការពារសង្កាត់ ចំនួន ២២ នាក់

ថ្ងៃសុក្រ ១៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១លោក សៀង កក្កដា អភិបាលរង តំណាងអោយលោកអភិលក្រុង ចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយ របស់រដ្ឋបាលសង្កាត់ស្ទឹងវែង ដល់ប្រជាការពារសង្កាត់ ចំនួន ២២ នាក់ ដែលកន្លងមក បានជួយការងារសន្តិសុខសណ្តាប់ ពិសេសមួយរយៈចុងក្រោយលើការងារទប់ស្កាត់ និងបង្ការជម្ងឺកូវីដ-19។ អំណោយទាំងនេះគឺជាចូលរួមចំណែករបស់សប្បុរសជននានា ជូនមកសង្កាត់ស្ទឹងវែងនាពេលកន្លងមក ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង