រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល នាំយកទៀនព្រះវស្សា និងទេយ្យទាន របស់ឯកឧត្ដម ដុំ យុហៀន តំណាងរាស្រ្ដមណ្ឌលកោះកុង និងលោកជំទាវ សួស បូណា ប្រគេនព្រះសង្ឃដែលគង់នៅវត្ដគិរីវ័ន្ត

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្រ្តីរដ្ឋបាលស្រុក បាននាំយកទៀនព្រះវស្សា និងទេយ្យទាន របស់ឯកឧត្ដម ដុំ យុហៀន តំណាងរាស្រ្ដមណ្ឌលកោះកុង និងលោកជំទាវ សួស បូណា ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ដគិរីវ័ន្ត រួមមាន ទៀនព្រះវស្សា១គូ ជើងពានដាក់ទៀនព្រះវស្សា១គូ អង្ករ១០០គ.ក្រ មី២កេស ត្រីខ២យួរ ទឹកត្រី១កេស ទឹកស៊ីអ៊ីវ២យួរ ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ទឹកបរិសុទ្ធវីតាល់២កេស ម៉ាស៨ប្រអប់ និងថវិកា ២០០.០០០រៀល ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការរដ្ឋបាលស្រុក បានប្រគេនបច្ច័យចំនួន ១.១២១.៦០០រៀល។

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង