រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ នាំយកអំណោយរបស់អនុសាខាផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៥ខ្នងផ្ទះ ស្មើនឹង០៥គ្រួសារ ស្ថិត ភូមិស្រែត្រាវ

26/07/2021

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ នាំយកអំណោយរបស់អនុសាខាផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៥ខ្នងផ្ទះ ស្មើនឹង០៥គ្រួសារ ស្ថិត ភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រី អុិន សោភ័ណ្ឌអភិបាលរងស្រុក ជាអនុប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហាក់ ឡេង អភិបាល នៃគណះអភិបាលស្រុក ជា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។សម្ភារៈនេះជាអំណោយរបស់ក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត និងសប្បុរសជននានា ដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅតាមគេហដ្ឋាន មានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖
    អង្ករ២៥គីឡូក្រាម
    -មី១កេះ
    -ទឹកត្រី១យួរ
    -ទឹកស៊ីអីវ ១យួរ
    -ត្រីខ១យួរ
    -ស្ករសរ១គីឡូ
    -អំបិល១កញ្ចប់
    -ប៊ីចេង ១កញ្ចប់
    -សាប៊ូ ១ដុំ
    ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១
July 26, 2021

អត្ថបទទាក់ទង