រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការធ្វើតេស្តរកមេរោគកូវីដ-19ក្នុងភូមិថ្មស ឃុំថ្មស រយៈពេល២ថ្ងៃរកមក ក្រុមការងារបានរកឃើញអ្នកវិជ្ជមានចំនួន ៣៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣០៩១នាក់ ដែលបានមកធ្វើសំណាកនៅឃុំថ្មស

26/07/2021

…………………………………….

ផ្អែកតាមស្មារតីនៃកិច្ចប្រជុំបូកសរុបលទ្ធផល នៃការធ្វើតេស្តរកមេរោគកូវីដ-19ក្នុងភូមិថ្មស ឃុំថ្មស រយៈពេល២ថ្ងៃរកមកក្រុមការងារបានរកឃើញអ្នកវិជ្ជមានចំនួន ៣៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣០៩១នាក់ ដែលបានមកធ្វើសំណាកនៅឃុំថ្មស។ 

ក្នុងស្មារតីនេះរដ្ឋបាលស្រុក សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំថ្មស មេត្តាជ្រាបថាៈ រដ្ឋបាលស្រុក សូមបញ្ចប់នូវការបិទខ្ទប់ក្នុងភូមិសាស្រ្តភូមិថ្មស អោយធ្វើដំណើរចេញ-ចូលវិញបានចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះទៅ។ចំពោះផ្សារថ្មស រដ្ឋបាលស្រុក សូមធ្វើការបិទបណ្តោះអាសន្នរយៈពេល៧ថ្ងៃបន្តទៀត ដោយចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឃុំថ្មស ជាពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារថ្មស មេត្តាជ្រាបជាដំណឹង និងចូលរួមអនុវត្តន៍ទាំងអស់គ្នា សូមអរគុណ។

 ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

---------------------

ថ្ងៃចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

July 26, 2021

អត្ថបទទាក់ទង